ប័ណ្ណសារព័ត៌មាន

លោក លី រតនរស្មី ពីមេខ្យល់នាំពលករនៅស្រុកថៃ ក្លាយជាអ្នកបញ្ជាខ្មាន់កាំភ្លើង ក្រោយក្លាយជាទីប្រឹក្សាលោក ហ៊ុន សែន
ប្រភពមួយចំនួន បានលាតត្រដាងថា លោក លី រតនរស្មី ដែលជាអ្នកបញ្ជាឱ្យបាញ់សម្លាប់លោក លិម គិមយ៉ា គឺជាជនបង្កប់របស់គណបក្សប្រជាជនកម្ពុជា ដែលតាមឃ្លាំមើល និងរាយការណ៍ពីសកម្មជនប្រឆាំងនៅក្នុងប្រទេសថៃ ទៅកាន់រដ្ឋាភិបាលកម្ពុជា។ ពួកគាត់យល់ឃើញថា ការបញ្ជាឱ្យខ្មាន់កាំភ្លើងបាញ់សម្លាប់លោក លិម គិមយ៉ា នេះ មិនមែនជាគោលបំណងរបស់ លោក លី រតនរស្មី ឡើយ ប៉ុន្តែទំនងជាបញ្ជារបស់មេដឹកនាំបក្សកាន់អំណាច។

លោក ឃួង ស្រេង ពីមន្ត្រីខណ្ឌតូចតាចទៅជាអភិបាលក្រុងភ្នំពេញដោយសារស្នាដៃបម្រើគ្រួសារត្រកូលហ៊ុន
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង មានប្រវត្តិការងារក្នុងជួរស្ថាប័នរដ្ឋតាំងពីលោកមានតំណែងជាមន្ត្រីសាលាខណ្ឌតូចតាច រហូតដល់ពេលលោកត្រូវបានរដ្ឋាភិបាលអតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន តែងតាំងឱ្យធ្វើជាអភិបាល រាជធានីភ្នំពេញរហូតដល់ពេលបច្ចុប្បន្ន។

ប្រវត្តិលោក លិម គិមយ៉ា អតីតតំណាងរាស្ត្រសង្គ្រោះជាតិ ដែលគេធ្វើឃាតនៅប្រទេសថៃ
លោក លិម គិមយ៉ា ជាអ្នកនយោបាយខ្មែរដំបូងហើយ ដែលត្រូវបានឃាតកបាញ់សម្លាប់នៅក្នុងប្រទេសថៃ។ លោកបានក្លាយជាជនរងគ្រោះទីពីរ នៃអំពើឃាតកម្មបាញ់សម្លាប់អ្នកនយោបាយប្រឆាំង និងអ្នករិះគន់រដ្ឋាភិបាលក្នុងរយៈពេល ៨ឆ្នាំចុងក្រោយនេះ បន្ទាប់ពីឃាតកម្មលើបណ្ឌិត កែម ឡី កាលពីឆ្នាំ ២០១៦។